តាស៊ីក្លូ ! ជិះស៊ីក្លូអត់?

រកម៉ូយ ដកមេ !

ស្ទឹងស្នេហ៏ ស្ទឹងព្រាត់​ (ច្រៀងដោយលោកស្រី រស់ សេរីសុទ្ធា) ខែតុលា 20, 2011

សំណូមពរ : សូមក្រុមហ៊ុនហង្សមាសដែលអួតខ្លួនថាកំពុងតែល្បីល្បាញ (តាស៊ីក្លូមិនដែលចំណាយលុយសូម្បីតែមួយរៀលដើម្បីទិញ C D

 

 របស់ក្រុមហ៊ុននោះទេ ព្រោះបទភ្លេង ទំនុកច្រៀង សុទ្ធតែលួចពីគេ ហើយយកមកធ្វើជារបស់ខ្លួន ដោយដាក់ចំណងជើងទាំងផ្ទាំងៗ ដោយ

 

មិនចេះខ្មាសខ្លួន​…. តាស៊ីក្លូសូមហៅថាជាក្រុមហ៊ុនលួចវប្បធម៏ ឬ ក្រុមហ៊ុនចោរ​ 🙂 ហើយសូមកុំប្រកែក ព្រោះនៅក្នុងភាសាខ្មែរ កាលណា

 

អ្នកណាម្នាក់យករបស់អ្វីមួយដែលម្ចាស់គេមិនអនុញ្ញាតិ គឺមានន័យស្មើចោរ) ហើយដែលសព្វថ្ងៃកំពុងតែយកបទចំរៀងចាស់ៗមកថត ច្រៀង

 

ឡើងវិញ (ត្បិតអត់ចេះនិព្វន្ធ បើទោះបីជាមានអ្នកនិព្វន្ធ ប៉ុន្តែចេះត្រឹមតែលួចចំឡងគេប៉ុណ្ណោះ) នឹងបណ្តាក្រុមហ៊ុនដ៏ទៃទៀតដែលរកស៊ីលួច

 

ចំឡងបទចំរៀងពីសម័យដើមដ៏ទៃទៀត បញ្ឈប់នូវទង្វើអសីលធម៏របស់ខ្លួន ក្នុងការក្រឡៃ កែប្រែ មរតកនិពន្ធដ៏ប៉ិនប្រសប់ របស់កវីខ្មែរ ក៏ដូចជា

 

 ក្រឡៃកែប្រែសំនៀងមាសរបស់ កំពូលអធិរាជ រាជនី ចំរៀងមាសខ្មែរតទៅទៀតព្រោះទង្វើបែបនេះ គឺជាការជីកកប់ ដុតបំផ្លាញ អត្តសញ្ញាណ

 

នឹងសម្បត្តិវប្បធម៏អរូបីយរបស់ខ្មែរ ។ សូមកុំភ្លេចថា ទង្វើរបស់អស់លោកដែលកំពុងតែធ្វើ ទាំងក្នុងអតីត នឹង សព្វថ្ងៃនេះ មិនមែនចូលរួមចំណែក

 

ធ្វើឲ្យវប្បធម៏ខ្មែររុងរឿងនោះទេ ក៏ប៉ុន្តែគឺជាការចូលរួមចំណែកក្នុងការបំផ្លាញវប្បធម៏ជាតិខ្លួនឯងទៅវិញដោយផ្ទាល់ ។ កុំឃើញតែលុយពេក ត្រូវចេះ

 

មានមនសិការខ្លះផង !!!!!!មានខួរក្បាលប្រើហើយសូមប្រើប្រាស់ខ្លះផង​ ប្រយ័ត្នស្ពឹក ដាច់សរសៃរឈាមស្លាប់ទៅ ។

 

សង្ឃឹមថាសំណូមពររបស់តាស៊ីក្លូ មិនជាធ្ងន់ធ្ងរទេ ហើយសង្ឃឹមថាបទចំរៀងនេះ ក៏ដូចជាបទចំរៀងដ៏ទៃទៀតនឹងមិនត្រូវបានបំផ្លិចបំផ្លាញដូច

 

ដែលក្រុមហ៊ុនចោរ (ក្រុមហ៊ុនហង្សមាស) នឹងក្រុមហ៊ុនរៀនធ្វើចោរផ្សេងៗខ្លះទៀត បានធ្វើ នឹងបានកំពុងធ្វើ។

 

 

១.  ស្ទឹង….. អ៊ឺ…..ស្នេហា  ​​       ធ្លាប់បានសច្ចាថាមិនព្រាត់គ្នា

  ​     ម្តេចឡើយវេរាមកផ្តន្ទាឲ្យយើង បែកគ្នាបាន ។

 

២. ស្ទឹង… អ៊ឺ…. ជីវិត  ​       ​     ​សូមអ្នកជួយចាំជាសាក្សី

      ថាខ្ញុំសែននឹក នឹកប្រុសថ្លៃ នឹកគ្មានថ្ងៃ បំភ្លេចឡើយ ។

 

R.  អូហ៏…… ទឹកហូរលាច្រាំង (…) ទាំងក្តីប្រាថ្នា

   ​   (…) ទ្រនំវាសនា ដែលអូនចារ លើ (……)

 

៣. ទឹកស្ទឹង…អ៊ឺ…. ទឹកភ្នែក   អូនយំស្រែករកបងរាល់ថ្ងៃ

​​​​        ស្ទឹងខៀវថ្លាយង់ ចាំងរស្មីថ្ងៃលែងមានន័យ យើងព្រាត់គ្នា ។

 

ចំណាំ :  (……..) មិនច្បាស់ ព្រោះតាស៊ីក្លូស្តាប់មិនបាន ដូច្នេះមិនហ៊ានសរសេរដាក់ ព្រោះខ្លាចខុសពីអត្ថន័យដើម។ សូមថ្លែងអំណរគុណ

 

ជាអរណេកផងដែរដល់លោក  ដែលបានដាក់បញ្ចូលបទចំរៀងខ្មែរពីដើមនៅក្នុង youtube ដោយភាគច្រើនបទទាំង

 

នោះជាភ្លេងដើម ព្រមទាំងមានបរិយាយខ្លះៗពីប្រវត្តិនៃបទចំរៀងទាំងនោះ។ ទង្វើដ៏ល្អរបស់លោក ធ្វើឲ្យតាស៊ីក្លូអត់ទ្រាំស្ងើចសរសើរ

 

មិនបាន។

 

 

ទង្វើដ៏សែនឆោតល្ងង់របស់ប្រជាជនខ្មែរមួយចំនួនតូច ខែកក្កដា 19, 2011

អត្ថបទដែលតាស៊ីក្លូសរសេរទៅនេះ តាស៊ីក្លូគ្មានបំណងនឹងវាយប្រហារដល់ប្រជាជាតិខ្មែរទាំងមូលនោះទេក៏ប៉ុន្តែតាស៊ីក្លូមានបំណងរិះគន់ដល់ប្រជាជន

មួយចំនួនតូចបូករួមបញ្ចូលទាំងមន្រ្តីរាជការ ប៉ូលីស ទាហ៊ាននឹងបណ្តាអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត ដែលសមគំនិត ចូលដៃចូលជើងជាមួយជនល្មើស

ដើម្បីប្រព្រឹត្តនូវទង្វើដ៏សែនឆោតល្ងង់មួយក្នុងការបំផ្លិចបំផ្លាញអត្តសញ្ញាណជាតិខ្លួន ក៏ដូចជាបំផ្លិចបំផ្លាញវប្បធម៏របស់ខ្លួន ដោយសារតែប្រាក់ដឹកមុខ។

 

ប្រាសាទព្រះខ័នកំពង់ស្វាយ (ជាទូទៅត្រូវបានគេស្គាល់ថាបាកាណ) ស្ថិតនៅក្នុងខេត្តព្រះវិហារ។ ប្រាសាទនេះមានបរិវេណប្រមាណជា ២៣ គីឡូម៉ែត្រ

ជាមួយនឹងកសិណទឹកធំៗព័ទ្ធជុំវិញ អមដោយប្រាសាទធំស្កឹមស្កែ តូចធំ ជាច្រើនទៀត។ ក៏ប៉ុន្តែ គួរឲ្យអនិច្ចារ ដោយសារតែប្រាសាទដ៏មហិមានេះត្រូវបាន

បាក់បែក ដួលរលំស្ទើរតែទាំងស្រុងដោយសារតែស្នាដៃក៏សែនឆោតល្ងង់ ឬទង្វើដ៏សែនអប្បលក្ខណ៏របស់ប្រជាជនមួយក្តាប់តូច។ តាមការសាកសួរទៅអ្នក

ស្រុក អ្នកដែលចូលរួមក្នុងការបំផ្លិចបំផ្លាញប្រាសាទនេះមាន ប៉ូលីស ទាហ៊ាន មេភូមិ មេឃុំ នឹងដោយអ្នកស្រុកខ្លួនឯងផ្ទាល់តែម្តង។ ចំពោះការបំផ្លិចបំផ្លាញ

ប្រាសាទនេះគឺគេធ្វើក្នុងទ្រង់ទ្រាយធំ ដែលបណ្តាលឲ្យប្រាសាទដ៏ធំជង្រ្គុងមួយនេះ ត្រូវបានដួលរលំស្ទើរតែទាំងស្រុង។ សកម្មភាពបំផ្លិចបំផ្លាញខ្លាំងគឺស្ថិត

នៅចន្លោះទសវត្សរ៏ឆ្នាំ​ ៨០ ទៅពាក់កណ្តាលទសវត្សរ៏ឆ្នាំ ៩០។ ការបំផ្លិចបំផ្លាញប្រាសាទនេះមានភាពល្បី ផ្អើលតៗគ្នាដោយ មិនត្រឹមតែប្រជាពលរដ្ឋ អាជ្ញារ

ធរដែនដីនៅក្នុងភូមិ ឃុំនេះទេ ដែលចូលរួម ប៉ុន្តែវាបានបណ្តាលឲ្យប្រជាជននៅតាមភូមិ ឃុំ ឆ្ងាយៗ ធ្វើដំណើរទៅកាន់់តំបន់នោះដើម្បីចូលរួមសហការយ៉ាង

ជិតស្និទ្ធិ ដោយរីករាយក្នុងការបំផ្លិចបំផ្លាញស្នាដៃបុព្វបុរស ជាថ្នូរនឹងលុយបន្តិចបន្តួច។

 

ខ្លោងទ្វារចូលប្រាសាទ

បើតាមការរ៉ាយរ៉ាប់ប្រាប់របស់អ្នកស្រុក ការបំផ្លិចបំផ្លាញនេះ គឺគេមិនជីក ដាប់ គាស់ដូចបណ្តាប្រាសាទដ៏ទៃទៀតនៅស្រុកខ្មែរទេ ប្រសិនបើគេចង់បានរូប

ចម្លាក់ណាមួយគឺគេយកកៅឡាក់ទៅថ្ពក់ទាក់នឹងជញ្ជាំងប្រាសាទនោះ ហើយគេចាប់ផ្តើមបញ្ចេះម៉ាស៊ីនទាញយកតែម្តងដែលជាហេតុធ្វើឲ្យជញ្ជាំងប្រាសាទ

ត្រូវរលំទាំងផ្ទាំងៗ ហើយបន្ទាប់មកទើបគេចូលទៅដាប់យករូបចំលាក់នោះចេញពីជញ្ជាំងដែលដួលរលំ។ សម័យកាលនោះប្រជាជនដ៏សែនល្ងង់ខ្លៅស្ទើរតែ

មួយខេត្តព្រះវិហារ សប្បាយចិត្តខ្លាំងមែនទែនក្នុងការធ្វើដំណើរទៅទីនោះ ដើម្បីជួយព្រួតដៃ សហការប្រតិបត្តិការយ៉ាងរីករាយនឹងជិតស្និទ្ធិ​ ក្នុងការបំផ្លិចបំផ្លាញ

ប្រាសាទដ៏អភ័ព្វមួយនេះ។ បើយើងស្រមើស្រមៃទៅ វាមិនខុសពីរូបភាព ហ្វូងសត្វត្មាតចោមរោមស៊ីគំរង់ខ្មោចសត្វងាប់ដែលគេផ្សាយនៅក្នុងប៉ុស្តិ Aminal

Planet ឬ National Geographic ឡើយ។ បើតាមការនិយាយប្រាប់របស់អ្នកស្រុកនដែលចូលរួមបំផ្លិចបំផ្លាញខ្លាំងសំបើមជាងគេគឺ ទាហ៊ាន ប៉ូលីស មេឃុំ

 មេភូមិ។  

 

អនិច្ចារ នាងទេពអប្សរ ដែលត្រូវបានគេធ្វើឃាត

 

 

ផ្នែកមួយនៃប្រាសាទ ដែលបែកបាក់ដោយសារភាពល្ងង់ខ្លៅរបស់ប្រជាជន ហើយថ្មនៅរាយប៉ាយស្ទើរក្លាយជាភ្នំ

 

 

ផ្នែកមួយនៃប្រាសាទដែលបាក់បែក ថ្មស្ទើរតែក្លាយជាភ្នំ

 

 

ប្រាសាទដែលបាក់បែក ក្លាយទៅជាភ្នំដោយសារតែថ្មនៅគរលើគ្នា 

 

 

 

នាងទេពអប្សរដែលឃាតករប៉ុនប៉ងធ្វើឃាត

 

 

វាសនាកម្មរបស់ជនបំផ្លិចបំផ្លាញបុរាណប្រាសាទដែលជាស្នាដៃរបស់បុព្វបុរស

 

រហូតមកដល់ពេលនេះ មនុស្សទាំងអស់នោះ ត្រូវងាប់តៃហោង ស្ទើរអស់ហើយ។ ខ្លះងាប់ដោយសារគេបាញ់ ខ្លះងាប់ដោយសាររឿងពាលស៊ីពាល។ ចំណែក

អ្នកដែលមានវាសនាល្អនៅរស់វិញ អ្នកខ្លះ ត្រូវព្រាត់ប្រាស់ប្រពន្ធ កូន ជាទីស្រឡាញ់របស់ខ្លួន។ អ្នកខ្លះខ្វិនដៃជើងដើរលែងរួច អ្នកខ្លះទៀតឈឺដាបនៅលើ

កន្ទេលរុំរិតទៅដោយជំងឺ។ សូមបញ្ជាក់ថា ពួកជនល្មើសដែលបំផ្លិចបំផ្លាញព្រលឹងបុព្វការីជន ហើយមានវាសនានៅរស់ គឺគ្មានឃើញនរណាមួយមានផ្ទះធំ

នៅទេ គឺក្ររហាមរកតែបាយស៊ីមិនបានផង។ ចំណែកឯមេឃុំ និង មេភូមិវិញ បើតាមអ្នកស្រុកនិយាយ គឺក្លាយទៅជាមនុស្សឆ្កួតលែងដឹងអីអស់ ដោយសារ

តែដំបូងងាប់ប្រពន្ធ បន្ទាប់មកងាប់កូន បន្តិចម្តងៗ…………… នេះហើយជាបាបកម្ម !!!!!

 

និយាយពីវាសនាកម្មរបស់ពួកឈ្មួញ

 

ក្រោយពីប្រមូលទិញបានរូបចម្លាក់ហើយ ពួកគេក៏នាំគ្នាយកទៅលក់ឲ្យចោរសៀម ប៉ុន្តែអនិ្ចចារ អ្នកខ្លះចាញ់បោកចោរសៀម ត្រូវពួកវាបាញ់ងាប់មិនឲ្យលុយ

ក្រោយពេលបានក្បាលអ្នកតាដល់ដៃវា (ពាលស៊ីពាល)។ អ្នកខ្លះទៀត បានលុយហើយ ក៏ត្រូវចោរប្លន់អស់ ហើយអ្នកខ្លះទៀតបានលុយយកមកចាយវាយ

 ហ៊ីហា ស៊ីផឹក ហើយបើកឡានធ្លាក់ជ្រោះក្រឡាប់ក៏មាន (សូមបញ្ជាក់ថាសម័យនោះខេត្តព្រះវិហារមិនមានផ្លូវល្អទេ តោងត្រូវបើកឡានក្នុងព្រៃ កាត់អូរ ឆ្លង

ស្ទឹង)។ ចំណែកអ្នកដែលមានវាសនាល្អជាងគេគឺក្រុមមនុស្សដែលរស់នៅយ៉ាងក្ររហាមសព្វថ្ងៃនេះ ដេកឈឺនៅលើកន្ទេល រុំព័ទ្ធទៅដោយជំងឺជាច្រើនមុខ…

 

តើវាជាបណ្តាសាររបស់បុព្វបុរស?

 

សូមបញ្ជាក់ថានៅតាមប្រាសាទនីមួយៗ គេតែងតែឃើញមានសិលាចារឹកដែលសរសេរភាគច្រើនជាភាសាសំស្រ្កឹត។សិលាចារឹកខ្លះនិយាយពីរឿងកសាង

ប្រាសាទដល់អាទិទេព ធ្វើបុណ្យដាក់ទានដល់មហាប្រាសាទ ដើម្បីបំពេញកុសលភ្ជាប់ទៅជាមួយនឹងអាទិទេព។ ចំនៃកបុរាណប្រាសាទខ្លះទៀត មានចារ

សិលាចារឹកដាក់បណ្តាសារ ដល់ជនណាដែលបំផ្លិចបំផ្លាញប្រាសាទ។​សំរាប់ប្រជាជន នឹងអ្នកស្រុកដែលចូលរួមបំផ្លិចបំផ្លាញបុរាណប្រាសាទ ពួកគាត់មិន

អាចចេះអានសិលាចារឹកជាភាសាសំស្រ្កឹតទេ ក៏ព្រោះតែភាសានេះត្រូវបានប្រើប្រាស់សំរាប់តែអាទិទេព នឹងមហាក្សត្រ ហើយត្រូវបានគេជឿថាជាភាសា

ពិសិដ្ឋទៀតផង។ ដូច្នេះគ្មានអ្វីគួរឲ្យឆ្ងល់ទេ ដែលអ្នកទាំងនោះត្រូវបណ្តាសាររបស់អាទិទេព ឬក៏ព្រលឹងបុព្វបុរសដែលកសាងប្រាសាទនេះឡើង​ ទើបធ្វើ

ឲ្យពួកគេជួបនូវវាសនាកម្មអាក្រក់បែបនេះ !!!! ហើយប្រហែលជាពួកគេភ្លេចហើយថាបុព្វបុរសខ្លួនបានបង្កប់នូវមន្តអាគម បញ្ចុះអាថ៏ន មុនពេលកសាង

ប្រាសាទ………… នេះហើយជាបាបកម្មតបស្នងទាន់ហន់ !!!!!!

 

ទឹកឃ្មុំសុទ្ធ ហេ ហេ ហេ ….. ធានា ….. ខែកក្កដា 12, 2011

Filed under: រឿងជីវិតពិត,សំណើច — តាស៊ីក្លូ @ 07:37

ខ្ជិលបូរបាច់និយាយព្រោកប្រាជ្ញ ប្រូច្រើន នាំឲ្យគេថាតាស៊ីក្លូកើតព្រូន​….. ដំណើររឿងទឹកឃ្មុំសុទ្ធ មានដូចតទៅនេះ ……..

 

អ្នកទិញ : មីងអ្នកលក់ ! ទឹកឃ្មុំនេះយកមកពីណាដែរ?

 

អ្នកលក់ : អូហ៏ ក្មួយ ! ទឹកឃ្មុំនេះទើបតែយកមកពីព្រៃល្ងាចម្សិលម៉ិញនេះឯង …..

 

អ្នកទិញ : អូយ ! ពាក្យនេះខ្ញុំឮគេនិយាយច្រើននាក់ហើយ …. ខ្ញុំចង់ទិញដែរ តែបារម្ភខ្លាចតែមិនសុទ្ធទេ !

 

អ្នកលក់ឮសូរតែអ្នកទិញរាងអេញអុញ ក៏និយាយកាត់តែម្តងដោយស្រែកឮៗ ស្ទើរតែបែកក្រដាសត្រចៀក  ឆ្ការដៃឆ្ការជើង

 មើលតែគេឈ្លោះគ្នា​….. 

 

អ្នកលក់ : មីងធានា ១០០ ភាគរយ ថាទឹកឃ្មុំមីងជារបស់សុទ្ធ …… មីងមិនរកស៊ីកុហក បោកប្រាស់ លក់ផ្លូវ ដូចអ្នកដ៏ទៃទៀតទេ …. មីងធានា ….

 

អ្នកទិញ​: អញ្ចឹងមីងលក់មួយលីត្រប៉ុន្មានដែរទៅ?

 

អ្នកលក់ : មួយលីត្រ ប្រាំម៉ឺនរៀល

 

អ្នកទិញ​: អូយ ថ្លៃណាស់មីងអ្ហើយ ….. គេលក់តែបីម៉ឺនរៀលប៉ុណ្ណោះ ​……

 

ឮតែបីម៉ឺនរៀល អ្នកលក់ស្រែកឡើងផ្អើលផ្សារ ឡើងចង់បែកក្រដាសត្រចៀកអ្នកជិតខាង …..

 

អ្នកលក់ : អូហ៏ លក់មិនបានទេ ក្មួយអ៊ើយ …… មេស្ករឥឡូវឡើងថ្លៃខ្លាំងណាស់ ……………

 

អ្នកទិញ : ………..

 

I’ll be your Love ខែកក្កដា 6, 2011

Filed under: ចំរៀងបរទេស — តាស៊ីក្លូ @ 04:59

ស្តាប់បទនេះយូរទៅ អាណិត ហើយ នឹក យាយស៊ីក្លូដល់ហើយ 😦  ………

I’ll be your Love

                                                                                             By: Nicole Scherzinger

I’ll be your love
I’ll never make you feel, feel alone
If yesterday blindfolds your eyes
I’ll bring you tomorrow

There’s a time
You feel like you’re lost
Feel the night will never end
Through the daybreak
It’s hard to hold on
But there is tomorrow
Brings you to your senses
As the sun will make it’s way

You’ll make it there
To the place where reality and dreams
And love will be together
I’ll keep the light from fading
If the clouds blind your way
And the wind sways your faith

I’ll be your love, I’ll be your light
I’ll never make you feel, feel alone
If yesterday blindfolds your eyes
I’ll bring you tomorrow
Let me see you smile

Don’t you cry
Over the past
Some days might be gray
And dreary
Not easy to leave

To leave it behind
‘Til the rain stops in silence
I’ll be there to hold your heart

I’ll be with you
‘Til you find the reason for love
We take it for granted
We’ll keep the time from fading
”cause the world is here to stay
Your hope is deeper than pain

I’ll be your love, I’ll be your light
I’ll never make you feel, feel alone
If yesterday blindfolds your eyes
I’ll bring you tomorrow

If you would believe
Believe in the world
A vision of love
And the strength inside your heart
You’ll find a way

I’ll be your love, I’ll be your light
I’ll never make you feel, feel alone
If yesterday blindfolds your eyes
I’ll bring you tomorrow
I’ll be your love, I’ll be your light
I’ll never make you feel, feel alone

 

For Sell ? ខែមិថុនា 16, 2011

Filed under: ផ្សេងៗនិងប្លែកៗ — តាស៊ីក្លូ @ 04:32

 

No Comment ! 🙂